ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ដំណឹង និងព្រឹត្តិការណ៏



333 - ការជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដល់កងវរសេនាតូចអន្តរាគមន៍លេខ ៣៩៥ និងកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ១០៥

នាព្រឹកថ្ងៃសៅរ៍ ៨កើត  ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមេសា គ.ស.២០២៥ នៅខេត្តព្រះវិហារ

-----------------------------

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដល់កងវរសេនាតូចអន្តរាគមន៍លេខ ៣៩៥ និងកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ១០៥ ក្រោមអធិបតីភាពឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី០៥ ខែមេសា ឆ្នាំ ២០២៥
អានបន្ថែម
332 - កិច្ចប្រជុំបើកវគ្គសវនកម្មនៅខេត្តព្រះសីហនុសម្រាប់ឆ្នាំ២០២៤ និងឆ្នាំពាក់ព័ន្ធ

នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ

---------------------------

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំបើកវគ្គសវនកម្មនៅខេត្តព្រះសីហនុសម្រាប់ឆ្នាំ២០២៤ និងឆ្នាំពាក់ព័ន្ធ រវាងអាជ្ញាធរសវនកម្មជាតិ និងរដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលក្រុង-ស្រុកទាំងប្រាំមួយ និងបណ្ដាមន្ទីរ-អង្គភាពពាក់ព័ន្ធ និងទីចាត់ការ ពាក់ព័ន្ធចំណុះរចនាសម្ព័ន្ធសាលាខេត្ត ក្រោមការដឹកនាំដោយលោកស្រី ម៉ាក សំណាង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៧ ខែមេសា ឆ្នាំ ២០២៥
អានបន្ថែម
331 - កិច្ចប្រជុំផ្សព្វផ្សាយលិខិតគតិយុត្តសម្រាប់ការគ្រប់គ្រងសមិទ្ធកម្ម ក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ 

---------------------------

លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយលិខិតគតិយុត្តសម្រាប់ការគ្រប់គ្រងសមិទ្ធកម្ម ក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមការដឹកនាំដោយឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. និងឯកឧត្ដម ប៊ូ វង្សសុខា អគ្គលេខាធិការរង នៃ អ.គ.ហ. អមដោយ ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃដោយមានការចូលរួមពីតំណាងអង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. ទាំង ២៥ រាជធានី-ខេត្ត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៧ ខែមេសា ឆ្នាំ ២០២៥
អានបន្ថែម
330 - ពិធីសំណេះសំណាល និងសួរសុខទុក្ខកងទ័ព ដែលឈរជើងតាមបណ្តោយកោះក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥
---------------------------
លោក ជឿន វិបុល អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងសួរសុខទុក្ខកងទ័ព ដែលឈរជើងតាមបណ្តោយកោះក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការកងទ័ពជើងគោក និងជានាយករងខុទ្ធកាល័យ សម្តេចមហាបធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៧ ខែមេសា ឆ្នាំ ២០២៥
អានបន្ថែម
329 - កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
នាព្រឹកថ្ងៃសុក្រ  ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ 
---------------------
លោក ជឿន វិបុល អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៤ ខែមេសា ឆ្នាំ ២០២៥
អានបន្ថែម
328 - ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ
ព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥
------------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងរហិញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ​ យុទ្ធសាស្ត្រ​ ផែនការ​ សកម្មភាព​ វិធានការចាំបាច់នានា​ និងកំណត់នូវក្របខណ្ឌសមិទ្ធកម្ម​ ដែលរួមមានសូចនាករគន្លឹះ​ គោលដៅ​ និងវិធីសាស្ត្រវាស់វែងវឌ្ឍនភាព​ ដេីម្បីពង្រឹងគុណភាពអប់រំសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សា​ ប្រកបដោយស័ក្តសិទ្ធភាព​ ប្រសិទ្ធភាព​ និងសមិទ្ធកម្មតាមរយ:​ ១/​ ការពង្រឹងអភិបាលកិច្ចសាលារៀន,​ ២/​ ការពិនិត្យកែលម្អកម្មវិធីសិក្សា​ និងរៀបចំកម្មវិធីសិក្សា​ និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង​ វិន័យ​ សីលធម៌​ និងឥរិយាបទសិស្ស,​ ៣/​ ការយកចិត្តទុកដាក់លេីសុខភាពសិស្ស​ តាមរយៈ​កម្មវិធីអាហារូបត្ថម្ភដល់កុមារ​ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា​ និង៤/​ ការជំរុញ​ និងលេីកទឹកចិត្តការចូលរួមរបស់មាតាបិតា​ អាណាព្យាល​ និងសហគមន៍ក្នុងការអប់រំ​ ស្របតាមពាក្យស្លោក​ “ភាពជាដៃគូរដ្ឋ​ និងសហគមន៍ដើម្បីការអប់រំ”។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
327 - ពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូវាងក្រុមហ៊ុន Peninsula Bay ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG)
ព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥
------------------------------
លោក ជឿន វិបុល​ អនុប្រធានមន្ទីរ​ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូវាងក្រុមហ៊ុន Peninsula Bay ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG) នៅសណ្ឋាគារស៊ីហ៊ូ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
326 - កិច្ចប្រជុំពិនិត្យ តាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី១ ឆ្នាំ ២០២៥ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ព្រឹកថ្ងៃថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង
------------------------------
លោក ហេង សុជាតិ​ អនុប្រធានមន្ទីរ​ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ តាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី១ ឆ្នាំ ២០២៥ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរសហវ. រាជធានី ខេត្ត ទាំង២៥។
កិច្ចប្រជុំនេះមានគោលបំណង៖ផ្ដោតការពិភាក្សាលើការពង្រឹងការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, ការជំរុញ រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ, ការធ្វើបច្ចុប្បន្នភាពរបាយការណ៍វិភាគ SWOT រាជធានី ខេត្ត, និងការអនុវត្តការផ្ទេរមុខងារនៅថ្នាក់ក្រោមជាតិ ដើម្បីតាមដាន និងជំរុញការអនុវត្ត ក្នុងន័យធានាសម្រេចឱ្យបានតាមគោលដៅសូចនាករ ដែលបានឯកភាពក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្ម ២០២៥ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
325 - កិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគដែលទទួលបានការលើកទឹកចិត្តតាមរយៈ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ឆ្នាំ២០២៤-២០២៥
ព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥
-----------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគដែលទទួលបានការលើកទឹកចិត្តតាមរយៈ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ឆ្នាំ២០២៤-២០២៥ ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម អ៉ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអ្នកវិនិយោគ សរុបចំនួន១២៩នាក់។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
324 - សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) រាជធានី ខេត្ត និង ការបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នាថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥
----------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) រាជធានី ខេត្ត និង ការបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមការដឹកនាំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)  ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងផែនការ, វិទ្យាស្ថានជាតិស្ថិតិ និងឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាតំណាងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួង ស្ថាប័ន, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត និង ឯកឧត្ដម លោកជំទាវ អភិបាលរង តំណាងគណៈអភិបាលរាជធានី ខេត្ត ទាំង ២៥ សរុបមានអ្នកចូលរួមប្រមាណ ២០០ នាក់។ 
សិក្ខាសាលាផ្សព្វផ្សាយនេះមានគោលបំណង÷ (១) ផ្សព្វផ្សាយ និងប្រគល់-ទទួលឯកសារវិភាគ SWOT ជូនដល់រដ្ឋបាលរាជធានី ខេត្ត, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង ស្ថាប័ន; (២) ចែករំលែកលទ្ធផលនៃការវិភាគ SWOT ក្នុងខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ; និង (៣) បញ្ជ្រាបការយល់ដឹងអំពីទស្សនាទានស្ដីពីកំណើនសេដ្ឋកិច្ច និងការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច, គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ក្នុងប្រទេសជប៉ុន។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
323 - វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី " កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០"
ព្រឹកថ្ងៃអង្គារ ៥រោច​ ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥
-----------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី " កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប), គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
322 - សារាចរ ស្តីពី វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ
សារាចរ ស្តីពី វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
321 - កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេលប្រាំឆ្នាំ របស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពនានា
រសៀលថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ 
-----------------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ​ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេលប្រាំឆ្នាំ របស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពនានា ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៧ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
320 - ពិធីកាត់ខ្សែបូរសម្ភោធបើកពិព័រណ៍ផលិតផលទូទៅក្នុងស្រុក ភូមិមួយផលិតផលមួយ
រសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ 
-----------------------------------
លោក ជឿន វិបុល អនុប្រធានមន្ទីរ​ តំណាងលោកប្រធានមន្ទីរ បានអញ្ជើញចូលរួមពិធីកាត់ខ្សែបូរសម្ភោធបើកពិព័រណ៍ផលិតផលទូទៅក្នុងស្រុក ភូមិមួយផលិតផលមួយ ស្ថិតនៅទីលានតេជោ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៦ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
319 - អបអរសាទរខួបលើកទី១១៤ នៃទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ "សិទ្ធិសមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប"
ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ 

-----------------------------------
មន្ត្រីរាជការជានារី នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១១៤ នៃទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ <<សិទ្ធិសមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប>> ក្រោមអធិបតី ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ដោយមានការចូលរួមពីអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត អភិបាលរងក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៦ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
318 - កិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤
ព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ
--------------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ក្រោមការដឹកនាំដោយឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៥ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
317 - ទស្សនកិច្ចគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស រសបស់ ក្រុមហ៊ុន Runshimao International SEZ Co., Ltd
នាថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤
-----------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមទស្សនកិច្ចគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស រសបស់ ក្រុមហ៊ុន Runshimao International SEZ Co., Ltd ស្ថិតនៅក្នុងឃុំសាមគ្គិ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមកម្មវិធីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុក្រោមការដឹកនាំដោយឯកឧត្តម្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក ឡុង ឌីម៉ង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៤ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
316 - កិច្ចប្រជុំគណៈកម្មការប្រតិបត្តិសមាគមសង្គហៈមិត្ត បុគ្គលិកមន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាណតិ្ត ៥

នារសៀលថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាជាតិគយរាជធានីភ្នំពេញ,

-----------------------------

លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការប្រតិបត្តិសមាគមសង្គហៈមិត្ត បុគ្គលិកមន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាណតិ្ត ៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រតិបត្តិសមាគមអាណតិ្តទី៥ អមដោយឯកឧត្តម លោកជំទាវ លោក-លោកស្រីប្រធាន អនុប្រធានផ្នែក និងសមាជិក-សមាជិកាគណៈកម្មការប្រតិបត្តិរបស់សមាគម។ 

កិច្ចប្រជុំនេះមានគោលបំណង៖ (១). ត្រៀមរៀបចំកម្មវិធីសំណេះសំណាលជាមួយនិវត្តជនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្នាក់កណ្ដាល, (២). ត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំឆ្នាំ, (៣). ពិនិត្យ និងពិភាក្សាទៅលើផែនការ យុទ្ធសាស្រ្ត និងចក្ខុវិស័យ អាណត្តិទី៥, (៤). ត្រៀមរៀបចំរបាយការណ៏បូកសរុបការងារវឌ្ឍនភាពនិងរបាយការណ៏ហិរញ្ញវត្ថុឆ្នាំ២០២៤ និង(៥). ផ្សេងៗ ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២១ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
315 - កិច្ចប្រជុំផ្សព្វផ្សាយ "កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤" សម្រាប់សហគ្រាសក្នុងវិស័យទេសចរណ៍
នាព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារ Sea Breeze ខេត្តព្រះសីហនុ។
-----------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញជាគណៈអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ "កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤" សម្រាប់សហគ្រាសក្នុងវិស័យទេសចរណ៍ ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ, លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និង លោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ យមានការចូលរួមពី លេខាធិការដ្ឋានក្រុមការងារ រដ្ឋបាលខេត្ត និង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធនៃខេត្តព្រះសីហនុ ព្រមទាំងវិនិយោគិន និង វិស័យឯកជន សរុបប្រមាណ ១៣០ នាក់ ។
កិច្ចប្រជុំនេះមានគោលបំណង៖ ផ្សព្វផ្សាយអំពីការបន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ រហូតដល់ដំណាច់ឆ្នាំ ២០២៥ ព្រមទាំងបញ្ជ្រាបការយល់ដឹងអំពីកម្មវិធីពិសេសនេះ ដល់វិនិយោគិនសក្តានុពលដែលមានចំណាប់អារម្មណ៍មកវិនិយោគក្នុងខេត្តព្រះសីហនុ ជាពិសេស ផ្តល់ឱកាសដល់វិនិយោគិនក្នុងការសិក្សាស្វែងយល់អំពីកាលានុវត្តភាពវិនិយោគថ្មីៗ ដើម្បីឈានទៅចាប់យកឱកាសវិនិយោគនៅក្នុងវិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២១ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
314 - កិច្ចប្រជុំពិភាក្សាត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល "២០២៤"។
រសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ។
-------------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ ជួបប្រជុំជាមួយលោក ហ៊ុន ពិសិដ្ឋ ប្រធានការិយាល័យសម្ភារ និងទ្រព្យសម្បត្តិរដ្ឋ នៃនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល "២០២៤"។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
313 - សិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលគោលការណ៍ណែនាំស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលក្រុង​ ស្រុក
ព្រឹកថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារឯករាជ ខេត្តព្រះសីហនុ។
------------------------
លោក ស៊ុន គឹមហួរ អនុប្រធានការិយាល័យ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលគោលការណ៍ណែនាំស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលក្រុង​ ស្រុក ក្រោមអធិបតីភាពលោក ហៃ សុវុធ្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាអនុប្រធានលេខាធិការដ្ឋាន ក.វ.ក  ដោយមានការចូលរួមពីតំណាងរតនាគារខេត្តព្រះសីហនុ និងតំណាងរដ្ឋបាលក្រុង-ស្រុកទាំង៦៩ នៃខេត្តទាំង ៨ រួមមានខេត្តកំពង់ស្ពឺ, កំពត, កណ្តាល, កោះកុង, ព្រៃវែង, ព្រះសីហនុ, តាកែវ និងខេត្តកែប។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១០ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
312 - កិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤
ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ។
------------------------
លោក ជឿន​ វិបុល អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ក្រោមការដឹកនាំដោយឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក មីន កុម្ភៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៦ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
311 - កិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាព នៃការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ (ថ្មី)
នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ​ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។
--------------------------------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ​ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាព នៃការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ (ថ្មី) ក្រោមការដឹកនាំដោយឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ និងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង៖ដើម្បីឱ្យរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពការងារនៃការសាងសង់អគាររដ្ឋបាលនៃសាលាខេត្តព្រះសីហនុ និងពិភាក្សាលើបញ្ហាប្រឈមនិងដំណោះស្រាយនានា ដើម្បីពន្លឿនការសាងសង់អគាររដ្ឋបាលខេត្តព្រះសីហនុឱ្យបានឆាប់រហ័ស៕

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៦ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
310 - កិច្ចប្រជុំពិភាក្សាត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួង និងអនុវត្តផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រ ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡាលើកទី២
នារសៀលថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ​ ឆ្នាំ២០២៥ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ។
--------------------------------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ​ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួង និងអនុវត្តផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រ ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡាលើកទី២ ក្រោមការដឹកនាំដោយ  ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៤ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
309 - កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤
ព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ​ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងសេដ្ឋកិច្ចខេត្តព្រះសីហនុ។ -------------------------------------------------- លោក ហេង សុជាតិ អនុប្រធានមន្ទីរ​ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ រួមជាមួយមន្ត្រីបង្គោល បានចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អគបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference)។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៤ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
308 - ប្រកាស ស្តីពី ការដាក់ឱ្យដំណើរការប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
307 - ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ

ព្រឹកថ្ងៃចន្ទ  ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥

-------------------------------

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុបានអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២០ និងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការសាលាខេត្ត មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
306 - រាជរដ្ឋាភិបាលសម្រេចយល់ព្រមឱ្យបន្តអនុវត្ត "កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤" រហូតដល់ដំណាច់ឆ្នាំ២០២៥ ដោយរក្សាវិធានការទាំងឡាយដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងឆ្លើយតមនឹងគោលបំណងរបស់រាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលសម្រេចយល់ព្រមឱ្យបន្តអនុវត្ត "កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤" រហូតដល់ដំណាច់ឆ្នាំ២០២៥ ដោយរក្សាវិធានការទាំងឡាយដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងឆ្លើយតមនឹងគោលបំណងរបស់រាជរដ្ឋាភិបាល។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០១ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
305 - កិច្ចប្រជុំពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម”
នៅរសៀលថ្ងៃអង្គារ ១៦កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ
------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម”  ក្រោមការដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. ដោយមានការចូលរួមពីសំណាក់ អង្គភាពក្រោមឱវាទ កសហវ. មន្ទីរ សហវ. រាជធានីខេត្ត ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
304 - កិច្ចប្រជុំ ស្ដីពីក្របខ័ណ្ឌសមិទ្ធកម្មឆ្នាំ២០២៥ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នៅរសៀលថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារឡឺរ៉ូយ៉ាលភ្នំពេញ
------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីក្របខ័ណ្ឌសមិទ្ធកម្មឆ្នាំ២០២៥ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមការដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរ សហវ. រាជធានី-ខេត្ត ទាំង ២៥។ 
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៣ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
303 - សិក្ខាសាលាស្តីពី “ការចែករំលែកបទពិសោធន៍នៃការរៀបចំ និងការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្មរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ”
នាថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា គ.ស.២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ។
-----------------------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី “ការចែករំលែកបទពិសោធន៍នៃការរៀបចំ និងការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្មរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ក្រោមអធិបតីភាពឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន, តំណាងអង្គភាពថវិកាថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
301 - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងខែមករា ឆ្នាំ២០២៥ អំពីបញ្ហាប្រឈម សំណើរកដំណោះស្រាយ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងខែមករា ឆ្នាំ២០២៥ អំពីបញ្ហាប្រឈម សំណើរកដំណោះស្រាយ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័ មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់។


កិច្ចប្រជុំនេះផ្តោតទៅលើ៖ ១_ការបូកសរុបអំពីលទ្ធផលការងារឆ្នាំ២០២៤ និងខែមករា ឆ្នាំ២០២៥ របស់ការិយាល័យទាំង៥ នៃមន្ទីរសហវ, _បញ្ហាប្រឈមដែលជួបប្រទះក្នុងពេលអនុវត្តការងារ និងសំណើរកដំណោះស្រាយ, _លើកទិសដៅអនុវត្តឆ្នាំ២០២៥ ដើម្បីបន្តអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
300 - កិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ ៥៥ ជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ
នាថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង
-----------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ ៥៥ ជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមការដឹកនាំដោយឯកឧត្ដម យ៉េត វីណែល, អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងគោលបំណងប្រមូលធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ ២០២៤
អានបន្ថែម
299 - វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៤
ព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤
----------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៤ ស្ថិតនៅវត្តកំពង់សីលា ក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហែម ដារិទ្ធិ អភិបាលរងខេត្តព្រះសីហនុ ដោយមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត្ត លោកអភិបាលរងខេត្ត លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក ប្រធានមន្ទីរ អង្គភាព ក្រុមប្រឹក្សាឃុំ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
298 - កិច្ចប្រជុំពិនិត្យការគ្រប់គ្រង និងការចេញលិខិតអនុញ្ញាតអាជីវកម្មរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ និងបានចុះត្រួតពិនិត្យទីតាំងអាជីវកម្មអភិវឌ្ឍលំនៅឋាន អគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ និងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន

ថ្ងៃចន្ទ ៣រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ 

-----------------------

លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ  និងលោក ម៉ី សំណាង ប្រធាននាយកដ្ឋានត្រួតពិនិត្យ និងជាប្រតិភូនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បានជួបប្រជុំពិនិត្យការគ្រប់គ្រង និងការចេញលិខិតអនុញ្ញាតអាជីវកម្មរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ និងបានចុះត្រួតពិនិត្យទីតាំងអាជីវកម្មអភិវឌ្ឍលំនៅឋាន អគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ និងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដែលមានមូលដ្ឋានក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
297 - សន្និបាតសាខាកាកបាទក្រហមកម្ពុជាសាខាខេត្តព្រះសីហនុ អាណត្តិទី៦

នៅព្រឹកថ្ងៃពុធ ១៣កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ  ឆ្នេរសុខា ខេត្តព្រះសីហន។

-----------------------------------

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសន្និបាតសាខាកាកបាទក្រហមកម្ពុជាសាខាខេត្តព្រះសីហនុ អាណត្តិទី៦ ក្រោមធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា  អ្នកឧកញ៉ា ឡាវ កាងអនុប្រធានកិត្តិយសសាខា ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានស្ដីទីគណៈកម្មាធិការសាខា ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី សមាជិក-សមាជិកាពេញសិទ្ធិ រួមមាន សមាជិក សមាជិកា គណៈកម្មាធិការសាខា អាណត្តិទី៥ សមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អាណត្តិទី៦ ឯកឧត្តម លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក ប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត យុវជនកាកបាទក្រហម និងភ្ញៀវកិត្តិយស។

ជាលទ្ធផលកិច្ចដំណើរការសន្និបាតសាខា អាណត្តិទី៦ បានរៀបចំការបោះឆ្នោតអនុម័តគាំទ្រ  គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិថ្មីទាំង ១៥រូបមាន÷

១-ឯកឧត្តម ម៉ាង ស៊ីណេង ជាប្រធានគណៈកម្មាធិការសាខា

២-ឯកឧត្តម ឈូ គឹមឈន់ ជាអនុប្រធានអចិន្រ្តៃយ៍

៣-លោក សាមុត សុធារិទ្ធ ជាអនុប្រធានគណៈកម្មាធិការសាខា

៤-លោក ម៉ាក សំណាង ជាអនុប្រធានគណៈកម្មាធិការសាខា

៥-លោកជំទាវ ប្រាក់ ច័ន្ទសុខា ជាហេរញ្ញិគណៈកម្មាធិការសាខា

៦-លោក សែជូ សិទ្ធិជោតិ ជាលេខាធិការគណៈកម្មាធិការសាខា

៧-លោក យ៉ូវ ខេមរា សមាជិក

៨-លោក សរ កក្កដា សមាជិក

៩-លោក បុរី វង្សសានិត្យ សមាជិក

១០-លោក ជ័យ វិមានរិទ្ធ សមាជិក

១១-លោក នេន ចំរើន សមាជិក

១២-លោកស្រី អ៊ុច សោភា សមាជិក

១៣-លោក ចេង ស្រុង សមាជិក

១៤-លោក សោ លីម សមាជិក

១៥-លោក វ៉ាន់ សុខជា សមាជិក

ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដែលចេញសេចក្តីសម្រេចទទួលស្គាល់ និងចុះហត្ថលេខាដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
296 - សិក្ខាសាលាស្ដីពី “បច្ចុប្បន្នភាពទីតាំងដីរដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ”

នាថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤

----------------------------

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី “បច្ចុប្បន្នភាពទីតាំងដីរដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ” ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសហប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។

សិក្ខាសាលានេះរៀបចំឡើងគោលបំណង៖ (១) ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការគ្រប់គ្រងដីរដ្ឋជារួម ពិសេស ការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ និងការកត់ត្រាដីរដ្ឋក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តរដ្ឋ, (២) ផ្សព្វផ្សាយអំពីក្របខ័ណ្ឌគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ និងការគ្រប់គ្រងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ និង (៣) ពិភាក្សាលើវិធានការ និងជំហានការងារបន្ទាប់ ដើម្បីជំរុញបញ្ចប់ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងគុណភាពបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
295 - អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធាពលខេមរភូមិន្ទ (ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣-ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤)
នៅព្រឹកថ្ងៃសៅរ៍ ៩ កើត ខែកត្ដិក ឆ្នាំរោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤
------------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធាពលខេមរភូមិន្ទ (ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣-ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤) នៅវេទិកាបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ យុវជនកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ យុវជន ស.ស.យ.ក យុវជនកាយរិទ្ធ យុវជនអាហារូបករណ៍សម្តេចតេជោ អ.ម.ត យុវជនស្រឡាញ់សន្តិភាព។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
294 - វេទិកាស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅខេត្តព្រះសីហនុ
នាថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៤
--------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ រួមជាមួយលោកអនុប្រធានមន្ទីរ បានចូលរួមវេទិកាស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅខេត្តព្រះសីហនុ ថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាក្រុង-ស្រុក គណៈអភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេឃុំ ចៅសង្កាត់ អង្គការសង្គមសុីវិល និងវិស័យឯកជន ព្រមទាំងនាយកសាលា និងប្រធានមណ្ឌលសុខភាព សរុបអ្នកចូលរួម ប្រមាណ ៧២៦នាក់។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
292 - កម្មវិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ នៅសាលាបឋមសិក្សា ហ៊ុន សែន ក្អោង ស្ថិតនៅឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
នាព្រឹកថ្ងៃសុក្រ​ ៨កើត​ ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស​ ២៥៦៨ ត្រូវនឹងថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២៤
------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកម្មវិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ នៅសាលាបឋមសិក្សា ហ៊ុន សែន ក្អោង ស្ថិតនៅឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
291 - កម្មវិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ នៅសាលាបឋមសិក្សាសម្តេចតា ស្ថិតនៅឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
នាព្រឹកថ្ងៃសុក្រ​ ៨កើត​ ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស​ ២៥៦៨ ត្រូវនឹងថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២៤
------------------------
លោក ជឿន​ វិបុល អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកម្មវិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ នៅសាលាបឋមសិក្សាសម្តេចតា ស្ថិតនៅឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
290 - វេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៤” ក្រោមប្រធានបទ “បរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត”
នៅថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤ នៅសណ្ឋាគារ សុខា ភ្នំពេញ។
-----------------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុបានអញ្ជើញចូលរួមវេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៤” ក្រោមប្រធានបទ “បរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ ២០២៤
អានបន្ថែម
289 - កិច្ចប្រជុំស្ដីពី ការវាយតម្លៃសមិទ្ធកម្មឆ្នាំ២០២៤ និងការកំណត់ក្របខ័ណ្ឌសមិទ្ធកម្មឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នារសៀលថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤, នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី
------------------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ រួមជាមូយមន្ត្រីបង្គោលបានចូលរួមកិច្ចប្រជុំស្ដីពី ការវាយតម្លៃសមិទ្ធកម្មឆ្នាំ២០២៤ និងការកំណត់ក្របខ័ណ្ឌសមិទ្ធកម្មឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមការដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ទាំង២៥។

កិច្ចប្រជុំនេះមានគោលបំណង៖ផ្ដោតសំខាន់លើវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តផែនការសកម្មភាព និងផែនការថវិកាឆ្នាំ២០២៤ សម្រាប់ជាធាតុចូលក្នុងការរៀបចំរបាយការណ៍តាមដានត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ព្រមទាំងការកំណត់ក្របខ័ណ្ឌសមិទ្ធកម្មឆ្នាំ២០២៥ ដើម្បីតម្រង់ទិសការរៀបចំផែនការសកម្មភាពលម្អិត, លទ្ធផលក្នុងឆ្នាំ និងផែនការថវិកា ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់អ.គ.ហ. ក៏បានដឹកនាំលោក លោកស្រីប្រធាន និងក្រុមការងារនៃមន្ទីរ សហវ. ទាំង ២៥ រាជធានី ខេត្ត ធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ជាប់ព្រំដែនកម្ពុជា-វៀតណាម។ 
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៨ ខែតុលា ឆ្នាំ ២០២៤
អានបន្ថែម
288 - ការចុះត្រួតពិនិត្យ និងសិក្សាទីតាំងដីសក្តានុពល ដើម្បីរៀបចំអភិវឌ្ឍន៍គម្រោងតំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) ក្នុងខេត្តព្រះសីហនុ
រសៀលថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ 
------------------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានចូលរួមចុះត្រួតពិនិត្យ និងសិក្សាទីតាំងដីសក្តានុពល ដើម្បីរៀបចំអភិវឌ្ឍន៍គម្រោងតំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) ក្នុងខេត្តព្រះសីហនុ ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ឈាង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៨ ខែតុលា ឆ្នាំ ២០២៤
អានបន្ថែម
287 - កិច្ចប្រជុំកម្មវិធីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការជាផ្លូវការ "ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ណសារ"
ព្រឹកថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ Angkor Paradise ខេត្តសៀមរៀប។
----------------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ រួមជាមួយជំនាញ បានចូលរួមកិច្ចប្រជុំកម្មវិធីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការជាផ្លូវការ "ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ណសារ" ក្រោមការដឹកនាំដោយឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ ២០២៤
អានបន្ថែម
286 - កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តកិច្ចលទ្ធកម្ម ៩ខែ ឆ្នាំ២០២៤ និងការណែនាំអំពីការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៥

ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ។

------------------------------------

លោក ជឿន វិបុល អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ រួមជាមួយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តកិច្ចលទ្ធកម្ម ៩ខែ ឆ្នាំ២០២៤ និងការណែនាំអំពីការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៥ ក្រោមការដឹកនាំដោយឯកឧត្តម ឈឹម សារ៉េត​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ  តាមរយៈប្រព័ន្ធ Video Zoom។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែតុលា ឆ្នាំ ២០២៤
អានបន្ថែម
285 - កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកា ៩ខែ ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រសៀលថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ។
------------------------------------
លោក ជឿន វិបុល អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ រួមជាមួយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកា ៩ខែ ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស  តាមរយៈប្រព័ន្ធ Video Zoom។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង៖ តាមដានស្ថានភាព នៃការអនុវត្តចំណូល-ចំណាយថវិកាសម្រាប់រយៈពេល៩ខែ កន្លងមករបស់ក្រសួង, ពិនិត្យលទ្ធភាពធ្វើចលនាឥណទានថវិកាផ្ទៃក្នុងក្រសួងឱ្យអស់លទ្ធភាព, ពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយ នៃការអនុវត្តថវិការបស់អង្គភាពថវិកា និងបំពេញតាមលក្ខខណ្ឌតម្រូវ នៃបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ ២០២៤
អានបន្ថែម
284 - កិច្ចប្រជុំពិនិត្យពិភាក្សាតាមរបៀបវារៈ៖ (១).ពិនិត្យពិភាក្សាអត្រាកំណើនសេដ្ឋកិច្ចខេត្ត និង(២).ពិនិត្យទិន្នន័យបណ្តាញផ្លូវក្នុងខេត្តព្រះសីហនុ
រសៀលថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ។
----------------------------------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាតាមរបៀបវារៈ៖ (១).ពិនិត្យពិភាក្សាអត្រាកំណើនសេដ្ឋកិច្ចខេត្ត និង(២).ពិនិត្យទិន្នន័យបណ្តាញផ្លូវក្នុងខេត្តព្រះសីហនុ ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលរងក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ ២០២៤
អានបន្ថែម
283 - កិច្ចប្រជុំសិក្សាពិនិត្យលទ្ធភាពរៀបចំតារាងស្ថិតិសមាហរណកម្មស្ថានភាពសន្និធិ និងរំហូរហិរញ្ញវត្ថុសរុប (រដ្ឋបាលថ្នាក់ក្រោមជាតិ)
ព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ។
-----------------------------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ រួមជាមួយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំសិក្សាពិនិត្យលទ្ធភាពរៀបចំតារាងស្ថិតិសមាហរណកម្មស្ថានភាពសន្និធិ និងរំហូរហិរញ្ញវត្ថុសរុប (រដ្ឋបាលថ្នាក់ក្រោមជាតិ) ជាមួយប្រតិភូនៃអគ្គនាយកដ្ឋានគោលនយោបាយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងរតនាគារខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ ២០២៤
អានបន្ថែម
ចំនួនសុរប: 288